ត្រូវចងចាំថា អ្នកមិនគួរងូតទឹកភ្លាមៗដាច់ខាត បន្ទាប់ពីបានធ្វើរឿងមួយចំនួន ព្រោះវាអាចបង្កឲ្យគ្រោះថ្នាក់ដល់សុខភាព បើធ្ងន់ធ្ងរគឺអាចស្លាប់ក៏មាន។ ហេតុនេះហើយ អ្នកគួរតែសម្រាកឲ្យបានគ្រប់គ្រាន់មុននឹងទៅងូតទឹក ដើម្បីជៀសវាងនូវផលប៉ះពាល់ដល់អាយុជីវិត។ ងូតទឹកនៅពេលយប់ ពិតណាស់អ្នកមិនគួរងូតទឹកនៅម៉ោងប្រហែលជា (២៣ យប់) នោះទេ ព្រោះខណៈនេះសីតុណ្ហភាពទាបបំផុត ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រូវអត់ធុញខ្លាំង និងចុះខ្សោយ។ ហេតុនេះហើយរាងកាយរបស់លោកអ្នកនឹងផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ ដែលបណ្តាលឲ្យប៉ះពាល់ដល់សសៃឈាមយ៉ងឆាប់រហ័ស។ ផលប៉ះពាល់នេះអាចធ្វើឲ្យមានបញ្ហាដល់ដំណើរការឈាមបញ្ចូនទៅខួរក្បាល នាំឲ្យមានគ្រោះថ្នាក់ដល់សួត…
មតិយោបល់