ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុង/ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ សយ សុផល ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិខេត្តកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានផឹកស្រាស្រវឹងជាប្រចាំ ធ្វើឲ្យអ្នកស្រុកមានការងឿងឆ្ងល់ សង្ស័យថា បុរសម្នាក់នេះ ទំនងជាមានវិបត្តិផ្លូវចិត្ត។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែមានការភ្ញាក់ផ្អើល ជនរងគ្រោះ បានធ្វើអត្តឃាត ដោយយកខ្សែចង.កសម្លាប់ខ្លួនជាប់និងរតផ្ទះ។
ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះដល់កន្លែងទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ សន្និដ្ឋានថា ជនរងគ្រោះពិតស្លាប់ដោយចង.កប្រាកដមែន រួចក៏ប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់