កោះកុងៈ កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មានករណីបើកត្រាក់ទ័រឈួសដីត្រូវចំមនុស្ស បណ្ដាលឲ្យស្លាប់ នៅចំណុចការដ្ឋានតារាងយន្តហោះ (ក្រុមហ៊ុនញូញៀន) ស្ថិតនៅចំណុចភូមិទួលពោធិ៍ ឃុំតានួនចាស់ ស្រុកបូទុមសាគរ កោះកុង។
ជនរងគ្រោះឈ្មោះ តាក់ ហាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបបរអ្នកបើកបរត្រាក់ទ័រ មានទីលំនៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិស។ ជនសង្ស័យបើកត្រាក់ទ័រ ឈ្មោះ ផូ សាផេន ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ ស្រុកកំណើតខេត្តព្រៃវែង (រត់គេចខ្លួន)។
សពរងគ្រោះ ក្រោយសមត្ថកិច្ច បានត្រួតពិនិត្យរួច ដោយមានឯកភាពពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកោះកុង បានប្រគល់ឲ្យម្ដាយ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកត្រាក់ទ័រ (ប៊ុល ម៉ាកcat) បានរក្សាទុកនៅកន្លែងកើតហេតុ (ដោយសារគ្មានមធ្យោបាយ ដឹកជញ្ជូនមករក្សាទុកនៅអធិការដ្ឋាន)។
មូលហេតុ៖ ជនរងគ្រោះអង្គុយក្បែរគំនរដី អ្នកបើត្រាក់ទ័រ មើលមិនឃើញ។
ករណីនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ និងកសាងសុំរឿង បញ្ជូនបន្តទៅស្នងការចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់