Post News Media ព័ត៌មានជាតិ ផ្អើលសមត្ថកិច...

ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងព្រឹក…

ភ្នំពេញ: នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ជួយពន្លត់ទាំងព្រឹក តាមបណ្ដោយផ្លូវបេតុង ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តត្រូវអគ្គិភ័យលេបត្របាក់ ម៉ាក ស្តារិច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2X-2894 អ្នកបើកបរជាម្ចាស់ឈ្មោះ អាន មរតា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ក្នុងការប្រតិបត្តិការនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យអគ្គិភ័យចំនួន១គ្រឿង ៕