ព័ត៌មានជាតិ

ហាយឡែនឌ័រ រយែថយក្រោយប៉ះកង់ត្រាក់ទ័រ ធ្លាក់កាងមុខក្នុងបរិវេណសណ្ឋាគាររីវើ ផាឡេស

ភ្នំពេញ: រថយន្តហាយឡែនឌ័រមួយគ្រឿង បើកចូលក្នុងបរិវេណសណ្ឋាគាររីវើផាឡេស រួចរយែថយបត់មិនប្រយ័ត្ន ជ្រុលទៅប៉ះកង់ត្រាក់ទ័រតូច បណ្តាលឲ្យកាងមុខខាងស្តាំធ្លាក់ កាលពីវេលាម៉ោង១០និង៥៨នាទីព្រឹក ថ្ងៃ៣០ ខែមេសា ឆ្នាំ ២០១៩ ស្ថិតក្នុងបរិវេណសណ្ឋាគាររីវើ ផាឡេស តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តខាងលើ ម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-5941 បើកដោយបុរសម្នាក់ ធ្វើដំណើរចូលក្នុងបរិវេណទីធ្លាសណ្ឋាគារខាងលើ ខណ:កំពុងបើកបត់រយែថយ ក៏ជ្រុលប៉ះកង់កូនត្រាក់ទ័រ ដែលចតនៅទីនោះ បណ្តាលឲ្យធ្លាក់កាងមុខរថយន្ត ចំណែកត្រាក់ទ័រតូចមិនខាតនោះទេ។

ក្រោយកើតហេតុ ម្ចាស់រថយន្តហាយឡែនឌ័រ បានចុះពីរថយន្តលើកកាង ដាក់ចូលវិញ រួចបើកចេញទៅរកជាងជួសជុលដោយខ្លួនឯង៕

មតិយោបល់