ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បើកបុកបុរសម្នាក់ បណ្ដាលឲ្យរបួស នៅស្រុកឧដុង្គ

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តនិងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣៤-១៣៥ ក្នុងភូមិអង្គសណ្តាន់ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ជឿន ហ៊ីម ភេទប្រុស អាយុ ៣៥ឆ្នាំ (របួសធ្ងន់) រស់នៅភូមិអណ្តូងចំបក់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ ស្រេង ស្រាង ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិ សូវង្សលើ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំស្ពឺ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត១គ្រឿង ម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-9863 បើកបរពីលិចទៅកើត លុះដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-9967 ធ្វើដំណើរពីកើតទៅលិចក្នុងទិសដៅបញ្ច្រាសគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានព្រះស្រែ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់