ព័ត៌មានជាតិ

បាតុភូតខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ អាជ្ញាធរ ដាក់កម្លាំងចុះទៅ…

ឧត្តរមានជ័យ: នៅវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទចំនួន ១៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ិន កាយ អធិការនគរបាលស្រុក ដោយមានកិច្ចសហការពីកងកម្លាំងអាវុធហត្ថស្រុក និងផ្នែកសឹករងស្រុក បានចុះជួយធ្វើការរុះរើផ្ទះជូនប្រជាពលរដ្ឋ ដែលរងការខូចខាតដួលរលំ ដោយសារបាតុភូតខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅបានចំនួន ០១ខ្នងផ្ទះ ទំហំ ១០x ១៥ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ស្ថិតក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

មតិយោបល់