ក្រចេះ: កាលពីវេលាម៉ោង០៥ និង៥០នាទីព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូឬស្សីទី១ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ។
ម្ចាស់ឈ្មោះ ហុង សាវុធ (ហៅពៅ) ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ។
ករណីនេះ រថយន្តចំនួន០៣គ្រឿងរបស់ស្នងការដ្ឋាននគរបាល ខេត្តក្រចេះ បានចេញអន្តរាគមន៍ពន្លត់អស់ទឹកចំនួន០៥រថយន្ត។
សម្ភារៈខូចខាត៖ ផ្ទះ១ ខ្នង ធ្វើអំពីឈើប្រក់ក្បឿង ទំហំ ៨×១១ម៉ែត្រ ឆេះខ្ទេចទាំងស្រុង។ គិចជាទឹកប្រាក់ខាតបង់ សរុបប្រហែល ២៥,០០០ដុល្លារ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។ ករណីនេះ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សទេ៕

មតិយោបល់