ព័ត៌មានជាតិ

រថយន្តកាមារីឆ្លាមបុករះម៉ូតូ ២គ្រឿង ព្យាយាមបើកគេចទៅបុករថយន្ត ៣គ្រឿងទៀត បណ្តាលឲ្យមនុស្សរងរបួសស្រាល ២នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តកាមារីឆ្លាមមួយគ្រឿង បើកបរដោយបុរសម្នាក់បុករះម៉ូតូ ២គ្រឿងផ្ទបនឹងគូទរថយន្ត ១គ្រឿង ហើយព្យាយាមបើករត់ទៅមុខទៀតទៅបុករះរថយន្ត ២គ្រឿងទៀត បណ្តាលអោយមនុស្សរងរបួសស្រាល ២នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវលេខ២០១១ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក កាមារីឆ្លាមមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-0456 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច បានជ្រុលចង្កូតទៅបុរះម៉ូតូ ២គ្រឿង៖
១/ម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JK-6964។
២/ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ អត់ស្លាកលេខ ផ្ទប់ទៅនឹងគូទរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BI-7329 ធ្វើដំណើរនៅស្របគ្នាខាងមុខ បណ្តាលអោយអ្នកជិះម៉ូតូទាំង ២គ្រឿងរងរបួសស្រាល ២នាក់ ហើយរថយន្តបង្កបានព្យាយាមបើករត់ទៅមុខបន្ត ក៏ទៅបុកគូទរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AT-2205 កំពុងធ្វើដំណើនៅខាងមុខស្របគ្នាហើយទៅបុករថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2BD-0615 ចំពីមុខខណៈពេលដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសដៅគ្នា ខ្ទាតទៅចិញ្ចើមផ្លូវខាងឆ្វេងដៃ រងការខូចខាតរថយន្តទាំង ៤គ្រឿងនឹងម៉ូតូ ២គ្រឿងយ៉ាងដំណំ។

ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចមូលរដ្ឋាន និងជំនាញបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តទាំង ៤គ្រឿងនឹងម៉ូតូទាំង ២គ្រឿងដាក់អែបខាងធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តបង្កចេញថ្លៃជួសជុលរថយន្ត នឹងម៉ូតូអ្នករងរបួសទាំង ២នាក់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់