ព័ត៌មានជាតិ

ផ្ទះរបស់បុគ្គលិកអង្គការម្នាក់ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងនៅក្រុងសៀមរាប

សៀមរាប: មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩ ស្ថិតនៅចំណុច ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ស ឈយ ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ បុគ្គលិកអង្គការ និង ប្រពន្ធឈ្មោះ ស៊ា ផល្លា ភេទ ស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។
ការបាត់បង់រួមមាន៖
-ផ្ទះ០១ខ្នងទំហំ១២+១៦ កម្ពស់០៧ម៉ែត្រ
(ខូចខាតទាំងស្រុង)
-សៀវភៅស្នាក់នៅ
-សំបុត្រកំណើត
-កាតគ្រីឡាន ម៉ូតូ និងសម្ភារ:ក្នុងផ្ទះទាំងស្រុង
ក្នុងករណីខាងលើ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥ គ្រឿង មាន
-រថយន្តស្នងការនគរបាលខេត្ត ០២ គ្រឿង
-រថយន្តនគរបាលបេតិកភណ័្ឌ ០១ គ្រឿង
-រថយន្តអាជ្ញាធរអប្សរា ០២ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០៦ ឡាន ។
មូលហេតុ: បណ្តាលមកពីទុស្សេរខ្សែរភ្លើងខណ:ពេលដែលម្ចាស់ផ្ទះមិននៅ៕

 

មតិយោបល់