ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់និងរន្ទះបាញ់បណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប៧០ខ្នងនៅស្រុកបារាយណ៍

កំពង់ធំ: មានករណីខ្យល់កន្រ្តាក់និងរន្ទះបាញ់ចំនួន១លើកបណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកបារាយណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ខ្យល់កន្ត្រាក់ប៉ះពាល់លើ ៧ឃុំ, គគីធំ,បាក់ស្នា,ក្រវា,ស្រឡៅ,អណ្តូងពោធិ,ឃុំពង្រឈូកខ្សាច់ប៉ះពាល់ផ្ទះចំនួន៧០ខ្នង និង របួសមនុស្សចំនួន៣នាក់ រន្ទះបាញ់ខូចសរសរផ្ទះ១ដើម ងាប់គោចំនួន១ក្បាល។
ក្នុងនោះមាន: រលំទាំងស្រុងចំនួន៥ខ្នងនៅបាក់ស្នា១ខ្នង,គគីធំ១ខ្នង ,ឃុំពង្រ១ខ្នងនិងឃុំស្រឡៅ២ខ្នង (របួសមនុស្ស៣នាក់)។
របើកដំបូលទាំងស្រុងចំនួន១១ខ្នង(ស្រឡៅ៦ខ្នង,ក្រវា២ខ្នង,អណ្តូងពោធិ១ខ្នង,និងឈូកខ្សាច់២ខ្នង)។
រន្ទះបាញ់០១លើក បណ្តាលឲ្យខូចសរសរផ្ទះ០១ដើមនៅឃុំក្រវា,និង ងាប់គោចំនួន០១ក្បាលនៅឃុំគគីធំ។
របើកដំបូលផ្ទះក្រោម៥០%ចំនួន៥៣ខ្នង ក្នុងនោះឃុំ ស្រឡៅ៣២ខ្នង,ឃុំក្រវា១៨និងឃុំឈូកខ្សាច់៣ខ្នង។
សរុបការខូចខាតមានចំនួន៧០ខ្នង៕

 

មតិយោបល់