ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្តដឹកដី ដាច់ហ្វ្រាំងបុករះកង់បី និងរ៉ឺម៉ក របួសមនុស្ស ៣នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៤និង១២នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកដី បានដាច់ហ្វ្រាំងក៏រេចង្កូតទៅបុករះ ម៉ូតូកង់បី និងរ៉ឺម៉ក បណ្ដាលឲ្យរបួសមនុស្ស៣នាក់ លើផ្លូវចម្ការព្រីង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ក (ដឹកដី) ពាក់ស្លាកលេខ ភ្នំពេញ3C-4443 ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើ បានដាច់ហ្វ្រាំង ទៅបុករះម៉ូតូកង់បី និងរ៉ឺម៉កដឹកលក់គ្រឿងសង្ហារឹម ដែលនៅពីមុខ បណ្ដាលឲ្យរបួសស្រាលស្រ្តី២នាក់ និងបុរសម្នាក់។

ភ្លាមៗនោះ អ្នកបើករថយន្តវ័យក្មេង បានចុះមកមើលជនរងគ្រោះ ហើយបានសុំទោស ដោយនិយាយថា រូបគាត់មិនចេតនា បង្កឲ្យមានគ្រោះថ្នាក់បែបនេះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង ដោយពុំមានការបឹងផ្ដល់អ្វីទេ ខណ:ភាគីម្ចាស់រថយន្តធានាអះអាង សងការខូចខាតទាំងស្រុង៕

មតិយោបល់