ព័ត៌មានជាតិ

ជនសង្ស័យដែលតែងតែធ្វើសកម្មភាពកាច់កញ្ចក់រថយន្តក្នុងរាជធានីភ្នំពេញ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ:​ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤០នាទីកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅចំណុចខាងជើងវត្តស្រះចកផ្លូវលេខ៨៦កែងផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចកញ្ចក់ចំហៀងមើលក្រោយរថយន្តម៉ាកតូយ៉ូតាធុនត្រាចំនួន០២ផ្ទាំងប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៣៦A១ផ្លូវលេខ២៤៥ក្រុមទី១ភូមិ១សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២២​ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២និង១៥នាទីទៀបភ្លឺនិងចាប់យកវត្ថុតាងកញ្ចក់ចំហៀងមើលក្រោយរថយន្តម៉ាកធុនត្រាចំនួន០២បន្ទះបញ្ជូនមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរមានឈ្មោះជនសង្ស័យទី
១-ឈ្មោះ គុណ កុសល ហៅ ឆក ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានមុរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០ផ្លូវលេខ៦៥បេក្រុមទី១៦៦ភូមិ៨សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
២-ឈ្មោះ ជុំ ឧត្តម ស៊ីដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។
វត្ថុតាងចាប់យក កញ្ចក់ចំហៀងមើលក្រោយរថយន្តម៉ាកធុនត្រាចំនួន០២បន្ទះ។
ចំណែកជនរងគ្រោះ
-ឈ្មោះ ឡេង សូឡា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៤៣៦A១ផ្លូវលេខ២៤៥ក្រុមទី១ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមន្រ្តីរាជការ។
ក្រោយពីការឃត់ខ្លួនបច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

 

មតិយោបល់