រតនគិរីៈ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៥និង០០នាទីល្ងាច មានករណីអគ្គិភ័យឆេះរថយន្ត១គ្រឿង កើតឡើងនៅចំណុចតាមផ្លូវ ដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិអូកន្ទឹល សង្កាត់បឹងកន្សែង ក្រុងបានលុង រថយន្តម៉ាកកាមរីស្វិត កាត់ទ្រុងស៊េរី៩១ ផ្លាកលេខគ្មាន ។
ម្ចាស់រងគ្រោះឈ្មោះ លឹម សៀងលី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកើតហេតុខាងលើ មុខរបរជាងផ្សារដែក។
មូលហេតុ៖ ឆ្លងប្រព័ន្ធភ្លើង ទើបបណ្ដាលឲ្យអគ្គិភ័យឆាបឆេះរថយន្តអស់ទាំងស្រុង ។
ករណីគ្រោះអគ្គិភ័យខាងលើនេះ មិនមានរងរបួស និងគ្រោះថ្នាក់ដល់មនុស្សឡើយ , កិច្ចប្រតិបត្តិការរបស់ កម្លាំងជំនាញបានចេញរថយន្តចំនួន០១ គ្រឿងអន្តរាគមន៍ជួយបាញ់ទឹកពន្លត់អស់មួយឡានទើបភ្លើងរលត់ទៅវិញទាំងស្រុង ៕




មតិយោបល់