ឧត្តរមានជ័យៈ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៦និង៣០នាទី ត្រង់ចំនុចផ្លូវលេខ5ស្ថិត នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ មានកើតករណីហឹង្សាដោយចេតនាបង្ករឡើងដោយឈ្មោះ ព្រំ រស់ ភេទប្រុស អាយុ61ឆ្នាំបានបង្កហឹង្សាទៅលើឈ្មោះទី សុខឃឿន ភេទ ស្រី អាយុ49ឆ្នាំ រស់នៅចំនុចកើតហេតុខាងលើ ដោយជនបង្ក បានគប់ពូថៅចំនួនពីរទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសស្រាល ត្រូវត្រង់កំភួនដៃខាងឆ្វេង បន្ទាប់ពីបានទទួលពរត៌មានពីជនរងគ្រោះភ្លាមកំលាំងប៉ុស្តិ៍ មេភូមិនិងកំលាំង ប្រជាការពារបានទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញជនបង្ក នៅជាប់ខ្លួនមាន ពន្លាក់ ព្រួញ ជំពាមកៅស៊ូសំរាប់បាញ់ព្រួញផ្លែបី និងកាំបិត បំណងសំលាប់ខ្លួន និងគំរាមចាក់សំលាប់សមត្ថកិច្ច បើហ៊ានចូលនាំខ្លួនគាត់មកប៉ុស្តិ៍ ហើយបានរត់ដេញគំរាមគំហែងអ្នកភូមិ បន្ទាប់មកកំលាំងប៉ុស្តិ៍ ប្រជាការពារភូមិនិងបងប្អូនប្រជាពលរដ្ឋបាននាំគ្នាដេញចាប់បានជនបង្ករខាងលើនិងបានដកហូតសំភារះវត្ថុតាងរួមនិងបំពង់ជក់កញ្ឆា ដោយនាំយកមកប៉ុស្តិ៍ ដើម្បីសាកសួរបំភ្លឺ។
តាមមូលហេតុ មកពីអ្នកជិតខាងចាក់ដីធ្វើផ្លូវសាធារណៈចំមុខផ្ទះ ខ្លួននិងជនបង្កជាជន ប្រើប្រាស់សារធាតុញៀនយ៉ាម៉ានិងកញ្ឆា ៕
មតិយោបល់