ស្ទឹងត្រែងៈ សពបុរសវ័យចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេមេគង្គ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៣ កញ្ញានេះ ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ប្រភពពីកន្លែងកើតហេតុបាននិយាយប្រាប់ Post News នារសៀលថ្ងៃទី១៣នេះថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ គេបានឃើញបុរសរងគ្រោះជិះទូកសង្ស័យថា ទៅមើលមង ទាំងខ្លួនមានស្ថានភាពស្រវឹងស្រាផងនោះ។ ក្រោយមកដោយសារបាត់យូរពេក ក្រុមគ្រួសារប្រពន្ធជងរងគ្រោះ ក៏បានប្រាប់បងប្អូនប្រជាពលរដ្ឋក្បែរខាងឲ្យនាំគ្នាជួយតាមរកតែមិនឃើញ លុះមកដល់ល្ងាចថ្ងៃទី១៣ កញ្ញានេះ ក៏ត្រូវបានគេប្រទះឃើញអណ្តែតទឹកត្រង់ចំណុចខាងលើ រួចក៏នាំគ្នាចុះស្រង់ និងដឹកតាមទូកមកភូមិកំណើត។
សពបុរសរងគ្រោះមានឈ្មោះ ថេត រ៉ុង អាយុ៦៥ឆ្នាំ មានមុខរបរ ជាអ្នកនេសាទត្រី និងលក់ត្រី រស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នសពបុរសរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ផងដែរថា បុរសរងគ្រោះធ្លាប់បានចាប់រំលោភនារីម្នាក់ ដែលរស់នៅអូរពង់មាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីមួយអាទិត្យមុន ក្រោយមកក៏ត្រូវបានខាងស្រីប្តឹងទាសំណងចំនួន៣០០០ដុល្លារអាមេរិក បន្ទាប់មកបុរសរងគ្រោះបានព្រមសងទៅនារីរងគ្រោះតែ២៥០០ដុល្លារ (ពីរពាន់ប្រាំរយដុល្លារអាមេរិក) ប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង៕





មតិយោបល់