ព័ត៌មានជាតិ

បាញ់ផ្អើលទាំងរំលងអាធ្រាតនៅមុខ អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធ៤ទៅ៥គ្រាប់ ទៅលើជនរងគ្រោះដែលជិះរថយន្តម៉ាករ៉េងរ៉ូវ័រពាក់ស្លាកលេខ ភ្នំពេញ 2U-4448 ធ្វើដំណើរតាំងពីមុខ រ៉ក រហូតមកដល់ចំណុចមុខ អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣៦៣ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក លុចស៊ីសRX300 ពាក់ស្លាកលេខ សៀមរាប 2B-5153 ជារបស់ជនបង្កបានដកកាំភ្លើងមកបាញ់សំដៅទៅលើជនរងគ្រោះ៤ទៅ៥គ្រាប់បណ្តាលរថយន្តរបស់ជនរងគ្រោះរងការខូចខាតយ៉ាងដំណំ។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។

ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់