ព័ត៌មានជាតិ

ស្រីស្អាត២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីគ្រឿងញៀន

កំពង់ឆ្នាំង: កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានចុះត្រួតពិនិត្យរដ្ឋបាល ធ្វើតេស្តទឹកនោមលើជនសង្ស័យ ២នាក់ នៅចំណុចផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។

ជាលទ្ធផលពិនិត្យឃើញមានផ្ទុកនូវសារធាតុញៀនជនសង្ស័យទាំង ២នាក់ មានឈ្មោះដូចខាងក្រោម៖
១/សេង សុភី ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
២/ចាន់ ស្រីនិច ភេទស្រី អាយុ ១៩ឆ្នាំ មានទីលំស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់