នៅរាត្រីថ្ងៃចន្ទ វេលាម៉ោង ២ និង ០០ នាទី ឈានចូលថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៤ ក្លិបហង្សក្រហម នឹងធ្វើដំណើរទៅកាន់ទឹកដី Crystal Palace នៅពហុកីឡដ្ឋាន Selhurst Park ដើម្បីដាក់សម្ពោធសារជាថ្មីទៅគូប្រជែង មេឃខៀវ ។
បើសិនជា រាត្រីឆ្លងថ្ងៃ នៅថ្ងៃចន្ទ ហង្សក្រហមឈ្នះ នោះ ក្លិបនេះ នឹងឆ្ពោះដំណើរទៅកាន់ តារាង ទី ១ វិញ ក្នុងក្របខណ្ឌ Premier League ។
កាលពីយប់ថ្ងៃ សៅរ៍ មេឃខៀវ បានបំបាក់ ក្លិប Everton ដោយលទ្ធផល ៣ – ២ ដែលគំរាមកំហែង ដល់ ហង្សក្រហម លើកពាននៅរដូវកាលនេះ ។
វាពិបាកនឹងថា ណាស់នៅរដូវកាលនេះ ជាក់ស្តែង ចាបលឿង រាត្រីយប់មិញនេះដែរ បានធ្វើឲ្យម្ចាស់ផ្ទះ តោខៀវ សឹងតែស្រក់ទឹកភ្នែកទៅហើយ ដោយ ប្រកួតស៊ីសាច់ហុតឈាម ត្រឹមតែលទ្ធផល ០ – ០ ស្មើតែប៉ុណ្ណោះ ។
សម្រាប់ ហង្សក្រហមធ្វើដំណើរទៅកាន់ ទឹកដី Crystal Palace អាចនឹងមានព្យុះភ្លើង បើសិនជា រៀបជើងព្រួលមិនត្រូវ នឹងអាកខាន លើកពានក៏ថាបានដែរ បើសិនជាយប់នេះចាញ់ ឬស្មើ ។ តែទោះជាយ៉ាងណា ប្រវត្តិធ្លាប់ជួបគ្នា កន្លងមករបស់ក្លិបទាំងពីរ គឺហង្សក្រហម តែងតែលុត ក្លិបមួយនេះ ជាក់ស្តែងកាលពី ៧ ខែ មុន ក្លិប ហង្សក្រហមបានលុត Crystal Palace ៣ – ១ ។
ទស្សនាវិដេអូឃ្លិបប្រវត្តិក្លិប ហង្សក្រហម ប៉ះ Crystal Palace ៖
មតិយោបល់