កណ្តាលៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ វេលាម៉ោង ៨និង៣០នាទីព្រឹក នគរបាលស្រាវជ្រាវចាប់ខ្លួន តាមដីការរបស់សាលាដំបូងខេត្តកណ្តាល ឃាត់បានមុខសញ្ញាចោរលួចម្នាក់ ដែលបានប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យមានឈ្មោះ ចាន់ ថនសុខនី ហៅឃ្នី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិឃុំខាងលើ។
កម្លាំងនគរបាលប៉ុស្ដិ៍ក្រាំងយ៉ូវ បានធ្វើការចាប់ខ្លួនជនសង្ស័យតាមដីកាលេខ.៤៦៨ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ របស់លោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ។
បច្ចុប្បន្ន ជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់