Post News Media ព័ត៌មានជាតិ ខ្យល់កន្រ្តាក...

ខ្យល់កន្រ្តាក់ និងភ្លៀង បោកបក់រលំផ្ទះប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: នៅល្ងាចថៃ្ងទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់លាយឡំ និងភ្លៀងធ្លាក់បន្តិចផង បណ្តាលឲ្យដួលរលំផ្ទះសង់អំពីឈើប្រកស័ង្កសី ខ្នាតតូចចំនួន ០៣ខ្នង ស្ថិតនៅភូមិពន្លៃផ្សារ ចំនួន ០២ខ្នង និងភូមិក្រោយវត្ត ចំនួន ០១ខ្នង ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ករណីនេះ ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ៕