ភ្នំពេញៈ បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ត្រូវបានបុរស២នាក់ជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំចំហៀងរថយន្តខាងស្តាំផ្នែកខាងមុខ បណ្តាលដួលរងរបួសបែកក្បាលហូរឈាមទាំង២នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្តុបវត្តសំរោងអណ្តែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសវយ័ចំណាស់ម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចសុីសLX៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-5702 បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងចូលច្រកវត្តសំរោងអណ្តែត បានពាក់កណ្តាលផ្លូវត្រូវបានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០៨ ពាក់ស្លាកលេខ ភ្នំពេញ 1A-7280 ជិះដោយបុរស២នាក់ទិសដៅពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំចំហៀងខាងមុខរថយន្តពេញទំហឹងបណ្តាលឲ្យជួលបោកក្បាលនឹងថ្នល់រងរបួសបែកហូរឈាមទាំង២នាក់នៅនឹងកន្លែង។ ចំណែករថយន្តនិងម៉ូតូរងការខូចខាតបន្តិចបន្តួចដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នា ដោយព្រមចាវគ្នារួចត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕
មតិយោបល់