Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនហើយ នៅសើចស្ញាញទៀត

រតនគិរី: កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានប្រើវិធានការញុះញុង បង្រ្កាបករណីជួញដូរ ដោយខុសច្បាប់ នូវសាធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាម្នាក់។

ជនសង្ស័យឈ្មោះ សេន ស៊ាងហួយ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងដកហូតបានរួមមាន៖
– ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ២០ កញ្ចប់តូច និង ០១ កញ្ចប់ធំ ទម្ងន់ ៦.១១ក្រាម
– ជញ្ជីងថ្លឹងថ្នាំចំនួន ០១ គ្រឿង
– ម៉ូតូម៉ាក ធូដេ ចំនួន ០១ គ្រឿង ពណ៌ខៀវ
– ទូរស័ព្ទដៃចំនួន ០១ គ្រឿង ពណ៌ខ្មៅ
– ឧបករណ៍សម្រាប់ច្រកគ្រឿងញៀនមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង បាននាំយកមកកាន់នៅអធិការ ដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ អយ្យការអមសាលាដំបូង ចាត់ការតាមនិតិវិធីច្បាប់៕