ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ បុរសជាជនជាតិចិន ២នាក់ បានបើករថយន្តលិចស៊ីសមួយគ្រឿង វ៉ាជែងខាងស្តាំ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ដែលបើកស៊ីញ៉ូវបត់ស្តាំ បណ្តាលឲ្យកៀបជាប់គ្នា រងការខូចខាត កាលពីវេលាម៉ោង១០យប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុប២៤ម៉ោង តាមបណ្តោយផ្លូវហាណូយ កែងនិងផ្លូវសម្តេចជាស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ម៉ាកហ្វូយហ្សូរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-1389 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវហាណូយ។

លុះមកដល់ចំណុចកើតហេតុ រថយន្តក្រឡុកស៊ីម៉ងត៍ បានបត់ស្តាំបំណងទៅផ្លូវសម្តេចជាស៊ីម ដោយបានបើកភ្លើងស៊ីញ៉ូវត្រឹមត្រូវផងដែរ។ ស្របពេលជាមួយគ្នានោះ ក៏ស្រាប់តែមានរថយន្ត ម៉ាកលុចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2N-0502 បើកបរដោយបុរសជាជនជាតិចិន ចំនួន២នាក់ ក្នុងទិសដៅស្របគ្នាមកពីក្រោយ ហើយព្យាយាមបើវ៉ាជែងខាងស្តាំ រថយន្តក្រឡុកស៊ីម៉ងត៍ ដោយខ្វះការប្រុងប្រយ័ត្នក៏បុកប៉ះគ្នា បណ្តាលឲ្យរថយន្តឡិចស៊ីសរងការខូចខាតក្រពឹត និងធ្លាក់កាងខាងមុខ។ ចំណែកឯរថយន្តក្រឡុកស៊ីម៉ងត៍រងការខូចខាតក្រពឹតបន្តិចបន្តួច សំណាងល្អ មិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ដែលប្រចាំការនៅស្តុបកន្លែងខាងលើ បានចេញមកជួយអន្តរាគមន៍ និងបានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ចុងគ្មានអ្នកចាញ់ឈ្នះទេ ដោយយករថយន្តទៅជួសជុលរៀងខ្លួន៕

មតិយោបល់