ព្រះវិហារៈ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើរវៀងសហការគ្នាជាមួយមន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀងបានចុះបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងធ្វើចរាចរណ៍ដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាតតាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ បានចំនួន០៣គ្រឿង កាលពីថ្ងៃទី១៣ កក្កដា ២០១៦ ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា បទល្មើសព្រៃឈើទាំងនេះ មានប្រភពចេញពីស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការបើកដៃ ម៉ាសេរី ពីមន្ដ្រីជំនាញ រដ្ឋបាលព្រៃឈើកន្ទួត ដែលមានមូលដ្ឋាននៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត បានបណ្ដោយឲ្យក្រុមឈ្មួញឈើដឹកជាហូរហែរាល់ថ្ងៃ សង្ស័យអស់លោកមន្ដ្រីជំនាញដេកនៅតែផ្ទះ បានជា មិនដឹងអ្វីសោះនោះ។
ជំនាញមេព្រៃបានឲ្យដឹងថា រថយន្តទាំង០៣គ្រឿងដែលចាប់ឃាត់ បានរួមមាន ៖ មានទី១.ម៉ាកតូយ៉ូតានីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព០៤៨០ភព២ ដឹកឈើប្រណីតធ្នង់ ទី២.ម៉ាកតូយ៉ូតាកាមរីគូទ ហើម ពាក់ស្លាកលេខបាត់ដំបង ២A-៩៤៧៩ ដឹកឈើប្រណីតធ្នង់ និងគ្រែកោងធ្វើពីឈើធ្នង់។ទី៣. តូយ៉ូតាតាកូម៉ាពាក់ស្លាកលេខភ្នំពេញ ២D៥២៧៩ ដឹកឈើលេខ១ គគីរចំនួន៣៩ដុំស្មើនឹង០,៧៤៨ម៉ែត្រគូបនិងទី៤គោយន្តកន្ត្រៃដឹកឈើលេខ២ផ្តៀកចំនួន៧៦សន្លឹកស្មើនឹង៤,៧៣៨ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងត្រូវជំនាញមេព្រៃ រឹបអូសយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ រវៀង ដើម្បីរាប់ និងវាស់វែងឲ្យឈ្មួញចូលខ្លួនមកបង់ប្រាក់ផាកពិន័យចូលថវិការដ្ឋ៕
មតិយោបល់