ព័ត៌មានជាតិ

សិស្សវិទ្យាល័យហ៊ុនសែនមិត្តភាព២នាក់បងប្អូនត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីរពឹសដៃ លួចកាបូបជនបរទេស

ព្រះសីហនុៈ ជនសង្ស័យចំនួន២នាក់ ដែលជាសិស្សវិទ្យាល័យ ហ៊ុនសែន មិត្តភាព ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចកាបូបលុយរបស់ជនបរទេស។

ហេតុការណ៍នេះបានកើតឡើងកាលពី រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ សី សុភាព ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧D វិទ្យាល័យហ៊ុន សែនមិត្តភាព រស់នៅក្រោយផ្សារលើក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី២ឈ្មោះ សី សុភា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ប្អូនរបស់ឈ្មោះ សី សុភាព ។ ដកហូតបានវត្ថុតាងរួមមាន ទូរសព្ទម៉ាកIPhon5S ពណ៌ទឹកប្រាក់១គ្រឿង (ផលចោរកម្ម)។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់