ព័ត៌មានជាតិ

បុគ្គលិកហាងសំរិតពេជ្រ ត្រូវចោរឆក់ទូរស័ព្ទ

ភ្នំពេញ: នៅវេលាម៉ោង ១១និង០០នាទីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន០៣នាក់ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) កាលពីថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី បង្កឡើងដោយជនសង្ស័យ ៤នាក់ តែគេចខ្លួនម្នាក់ នៅចំណុចមុខហាងប៉េស្តា ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ០៣នាក់រួមមាន៖
១/ឈ្មោះ សេដ្ឋា មិនារិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
២/ឈ្មោះ ជា ករុណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
៣/ឈ្មោះ សុខ ចន្ទ័រង្សី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ អ្នកទាំង ៣នាក់ មានសារធាតុញៀន។

ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីណាវ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកហាងសំរិតពេជ្រ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សម្ភារ:បាត់បង់ ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកសាំសុងផ្លើស ។
សម្ភារ:បន្សល់ទុក ៖ ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាក PCX ០១គ្រឿង ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FN-0209 និងម៉ូតូម៉ាកឃ្យូប៉ិច ពណ៌ខ្មៅលាយបៃតង ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញHC-4811 (របស់ជនសង្ស័យ) ។

ដំណើររឿង៖ មុនពេលកើតហេតុ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង០០នាទី ជនរងគ្រោះ និងមិត្តភក្ដិបានជិះម៉ូតូ០១គ្រឿង ចេញពីកន្លែងធ្វើការ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ០១ក្រុម មានគ្នា០៤នាក់ ជិះម៉ូតូ០៣គ្រឿង មកជិតរួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ បម្រុងជិះម៉ូតូគេចខ្លួន តែដៃចង្កូតម៉ូតូរបស់ជនសង្ស័យ បានទាក់ជាមួយដៃចង្កូតជាម៉ូតូរបស់រងគ្រោះ បណ្តាលឲ្យម៉ូតូទាំង២ដួល ហើយជនសង្ស័យ បានរត់ឡើងជិះម៉ូតូបក្ខពួកគេចខ្លួន ដោយបន្សល់ទុកម៉ូតូជនសង្ស័យដួល០១គ្រឿង នៅកន្លែងកើតហេតុ រួចជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។
បន្ទាប់មកសមត្ថិកិច្ចបានធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង០០នាទី ឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ចំណែកបក្ខពួកជនសង្ស័យឈ្មោះ សរ សំណាង គេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី ៕

មតិយោបល់