ព័ត៌មានជាតិ

មុខសញ្ញាជួញដូរគ្រឿងញៀនជនជាតិវៀតណាម ២នាក់ ដោយម្នាក់ជា មេរ៉ូលិញកាស៊ីណូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ស្វាយរៀង: សមត្ថកិច្ច បានបើកការស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាជួញដូរ គ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាវេលាម៉ោង ២០និង១០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ជនសង្ស័យទី១.ឈ្មោះ វិន ធីឡាង ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិវៀតណាម ស្រុកកំណើតភូមិធីវ៉ា ឃុំមីថាន់ ទីរួមខេត្តឡុងសៀង ប្រទេសវៀតណាម មានទីលំនៅបច្ចុប្បន្នផ្ទះជូលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដកហូតវត្ថុតាង ម៉្សៅក្រាមពណ៌សថ្លា ( ប្រភេទមេតំហ្វេតាមីន) ចំនួន ០២កញ្ចប់ (ធំ ០១កញ្ចប់) ទម្ងន់ ២៧.២៣ក្រាម គិតទាំងសំបកវេចខ្ចប់ និង២.ឈ្មោះ រ័ត្ន ដែប ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មេរ៉ូលិញកាស៊ីណូ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីនចំនួន ២២កញ្ចប់ធំ ទម្ងន់ ៤៥១.៩២ក្រាម គិតទាំងសំបកវេចខ្ចប់។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តទៅតាមនីតិវិធីនៃច្បាប់៕

មតិយោបល់