ព័ត៌មានជាតិ

សមត្ថកិច្ចបានបញ្ជូនគាត់ទៅស្រុកកំណើតវិញហើយ…

សៀមរាប: នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសហការជាមួយក្រុមប្រតិបត្តិការទី១ ខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បញ្ជូនចេញជនជាតិកូរ៉េម្នាក់ ចេញពីប្រទេសតាមជើងជើងហោះហើរលេខBX-722(REP-PUS) ទៅទីក្រុងពូសានប្រទេសកូរ៉េខាងត្បូងវិញ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិកូរ៉េនេះ មានឈ្មោះ LEESEUNGHO ភេទប្រុស អាយុ៤៤ឆ្នាំ ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់ លើសទិដ្ឋាការកំណត់ ចាប់តាំងពីឆ្នាំ២០១៤ ត្រូវបានកម្លាំងស្នងការដ្ឋាននគបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួន និងប្រគល់ជូនក្រុមប្រតិបត្តិការទី១សៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩៕

មតិយោបល់