ស្ទឹងត្រែងៈ នៅវេលាម៉ោង ៤ និង ២០ នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ សមត្ថកិច្ច បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ២ នាក់ នៅលើកំណាត់ផ្លូជាតិលេខ៩ ត្រង់ចំណុចផ្លូវបំបែកចូល ឃុំព្រះរំកិល ត្រង់ឃុំសំអាង ស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ដកហូតវត្ថុតាង៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនក្រាមពណ៌ស ហៅម៉ាទឹកកក់ មួយកញ្ចប់ធំមានទម្ងន់ ប្រមាណជា១ គីឡូក្រាម ។
ជនសង្ស័យទី១ឈ្មោះ សុំ សាង ភេទប្រុស ជនជាតិខ្មែរ អាយុ ៧០ ឆ្នាំ រស់នៅភូមក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងទី២ ឈ្មោះមុត សៃ ភេទស្រីអាយុ ៦០ ឆ្នាំជនជាតិខែ្មរ រស់នៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានកសាងសំណុំរឿង រួមទាំងបង្ហាញមុខជនសង្ស័យទាំង២ និងវត្ថុតាងទៅតុលាការ៕





មតិយោបល់