ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី កម្លាំងគណ:បញ្ជាការឯកភាព កំលាំងខណ្ឌ និងប៉ុស្តិ៍ នគរបាលខណ្ឌមានជ័យ បានចុះធ្វើរដ្ឋបាលនៅចំនុចផ្ទះសហគមន៍ផ្លូវ២៧១ ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់
១-ឈ្មោះ ទួន សារ៉ាន់ ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះសហគមន៏ក្រោមស្ពានអាកាសស្ទឹងមានជ័យ លេខ១៥៣ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ តួ ពន្លឺ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះក្រោមស្ពាន ភូមិមានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ ទួន កក្កដា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសហគមន៏ ភូមិ មានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ ទួន ស្រីពៅ ភេទ ស្រី ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យ ភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ សុខ រ៉ាវី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៣ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាង និងសម្ភារ:ដកហូតរួមមានក្រាមពណ៌សថ្លា ចំនួន០៦កញ្ចប់ថង់តូច សង្ស័យជាគ្រឿងញៀន ទូរស័ព្ទចំនួន០២គ្រឿង ។ ថង់ផ្លាស់ស្ទិចមួយចំនួន និងឧបករណ៍ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ខាងលើឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់