ព័ត៌មានជាតិ

ពន្លឺយុត្តិធម៌នឹងមានក្នុងពេលឆាប់ៗនេះ ជនបង្កមន្ត្រីផ្កាយ១ បាញ់បោះសេរី មិនអាចគេចរួចពីសំណាញ់ច្បាប់បានទេ

ភ្នំពេញ: តាមប្រភពព័ត៌មាន បានឲ្យដឹងថា អាចនឹងមានការបញ្ជូនជនបង្ក ជាមន្ត្រីផ្កាយ១ បាញ់បោះសេរី ទៅតុលាការ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ពន្លឺយុត្តិធម៌ស​ម្រាប់ជនរងគ្រោះ កំពុងលេចទ្បើងជាសញ្ញាបណ្ដើរៗហើយ បើទោះបីជនបង្ក មានអ្នករត់ការណ៍ខ្វែងដៃខ្វែងជើងយ៉ាងណាក៏ដោយ មើលទៅប្រហែលជាមិនអាចរួចពីសំណាញ់ច្បាប់បានទេ គ្រាន់តែសមត្ថកិច្ច ហ៊ានចាត់ការ ឬមួយយ៉ាងណា ពីព្រោះរឿងនេះ ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ពលរដ្ឋនៅទីក្រុងភ្នំពេញ កំពុងរង់ចាំងមើល ចំណាត់ការរបស់សមត្ថកិច្ច បានប៉ុណ្ណា។

គួររំឭកថា ជនបង្កឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដែលបានប្រើអាវុធ បាញ់ទៅលើរថយន្ត Range Rover ស្លាកលេខ ភ្នំពេញ 2U-4448 ជិះដោយប្ដីប្រពន្ធពីរនាក់ កាលពីវេលាម៉ោង១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

មតិយោបល់