ព័ត៌មានជាតិ

ជនជាតិចិនចំនួន៤នាក់រួមទាំងខ្មែរម្នាក់រងរបួសបន្ទាប់ពីក្រឡាប់រថយន្តនៅកោះកុង

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តក្រឡាប់ដោយខ្លួនឯងបណ្តាលឲ្យរងរបួសស្រាលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ បានកើតឡើងនៅឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង៕

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ គឺក្រឡាប់ដោយខ្លួនឯង ដោយសារភ្លៀងខ្លាំងបើកលឿនរអិលធ្លាក់ផ្លូវ។

អ្នកបើកបរមានឈ្មោះ ជុំ ចាន់តារា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឃុំតាតៃក្រោម ស្រុកកោះកុង បើករថយន្តម៉ាក វីហ្គោ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2N8745 ធ្វើដំណើរពីកោះកុង-ភ្នំពេញ ដឹកជនជាតិចិនចំនួន ០៤នាក់ ភេទប្រុស មាន១.ឈ្មោះ WU ZHUHENG អាយុ ៦១ឆ្នាំ រងរបួសស្រាល, ២.ឈ្មោះ ZHENG HUALONG អាយុ ៣១ឆ្នាំ, ៣.ឈ្មោះ WU XIELAO អាយុ ៥៩ឆ្នាំ និង៤.ឈ្មោះ YOU SHAO QEANG អាយុ ៦១ឆ្នាំ ហើយជនបរទេសទាំងបួននាក់ បានបន្តរដំណើរទៅភ្នំពេញ៕

 

មតិយោបល់