បុរសម្នាក់នៅក្នុងស្ថាននីយ៍ប្រែងសាំង ពេលកំពុងធ្វើការបូមសាំងក៏ស្រាប់តែទូរស័ព្ទរ៉ោទ៍ ហើយក៏ទទួលទូរស័ព្ទដោយភ្លេចខ្លួន បង្ករឲ្យមានការផ្ទុះឆាប់ឆេះខ្លួនប្រាណទាំងមូល។ នៅតាមស្ថានីយ៍ប្រេង អ្នកណាម្នាក់ក៏បានដឹងថាមិនត្រូវប្រើប្រាស់ទូរសព្ទ័ ទេចេញ ទទួលឬ ក៏ផ្ញើសារ សុទ្ធសឹងតែត្រូវបានហាមប្រាម។
នៅក្នុងរូបភាពពីវីដីអូឃ្លីប បុគ្គលិកស្ថាននីយ៍ប្រេងសាំងបានដកទូរស័ព្ទដៃមានពិល ចេញពីហោបៅខោ ចុចបំភ្លើង កាតែងសាំងដែលទើបតែនាំចូលមានចំនួនប៉ុន្មាន ដោយនៅខាងក្នុងងងឹតមើលមិនឃើញ។ ប៉ុន្តែអ្វីគ្រប់យ៉ាងមិនងាយស្រួលដូចដែលយើងស្មាននោះឡើយ ក្រោយបញ្ចាំងភ្លើងភ្លាម ក៏មានសម្លេងផ្ទុះ អណ្តាតភ្លើងបាញ់ចេញពីក្នុងកាតែងសាំង គ្រប់ណ្តប់លើរាំងកាយទាំងមូល ធ្វើឲ្យបុរស់រូបនោះក្លាយជាភ្នក់ភ្លើង ដួលធ្លាក់ពីលើឡានសាំងចុះក្រោម ។
តាមការបម្រាម ទូរស័ព្ទដៃ អាចក្លាយជា អាចបង្ករឲ្យមានគ្រោះអគ្គិភ័យដែលមិននឹកស្មានដល់ ពិសេសនៅតាមស្ថានីយ៍ប្រេងសាំង។ អ្នកដែលចូលចាក់សាំង ភាគច្រើនបានភ្លេចខ្លួន ឬក៏មិនអនុវត្តតាមបម្រាម ដោយប្រើប្រាស់ទូរស័ព្ទដៃពាស់វាលពាស់កាល ហើយសូម្បីតែបុគ្គលិកចាស់សាំងខ្លះក៏បានប្រើប្រាស់ទូរស័ព្ទនោះដែរ ។ កតាទាំងនោះអាចបង្ករគ្រោះថ្នាក់ដល់ខ្លួនឯកក្នុងមូយវិនាទី និងអ្នកជិតខាង។
ចំណុចខាងលើនេះហើយសូមស្នើដល់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ពេលចូលចាកសាំង សូមកុំហៅឬទទួលទូរស័ព្ទក្នុងអំឡុងពេលនោះចៀងវាងហេតុការអាក្រក់កើតឡើងជាយថាហេតុ៕
មតិយោបល់