ព័ត៌មានជាតិ

រថយន្តស៊ីណាបុករ៉ឺម៉កដឹកផ្លែឈឺមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ដោយបន្សល់ទុកកូន២នាក់ឲ្យកំព្រា

ភ្នំពេញ: នៅវេលាម៉ោង០៥និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាក Sienna ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AT-8571 បើកបរបុករ៉ឺម៉កដឹកផ្លែឈើ មួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់រងរបួស បានបន្សល់ទុកកូន០២នាក់កំព្រា ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររ៉ឺម៉កមួយគ្រឿងដឹកផ្លែឈឺ ចេញពីផ្សារនាគមាស យកមកលក់នៅម្តុំចាក់អង្រែលើ ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកSienna មួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានបុកពីក្រោយរ៉ឺម៉កដឹកផ្លែឈឺពេញទំហឹង បណ្តាលលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ និងស្រ្តីម្នាក់ទៀតរងរបួស ដោយជនរងគ្រោះបន្សល់ទុកកូនចំនួន០២នាក់ ឲ្យនៅកំព្រា ។ ចំណែកឯតៃកុងរថយន្តបង្កហេតុនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

សពជនរងគ្រោះមានឈ្មោះ សារាយ រិទ្ធិ៍ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅឃុំសំបួរ ស្រុកមេសាង ខេត្តព្រៃវែង ។ ជនរងគ្រោះមានប្រពន្ធ និងកូនចំនួន០២នាក់ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ និងបានធ្វើកំណាត់ហេតុប្រគល់សាកសពជនរងគ្រោះ ដើម្បីប្រគល់ទៅ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។ ចំពោះរថយន្តបង្កហេតុនិងរ៉ឺម៉ក ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕







មតិយោបល់