អង្គការសុខភាពពិភពលោក WHO បានប្រកាសឱ្យដឹងថា ជំងឺអាសន្នរោគ ដែលបង្កឡើងដោយវីរុសអ៊ីបូឡា បាន រាលដាលនៅតំបន់ភាគខាងលិចទ្វីប អាហ្វ្រិកសម្លាប់មនុស្ស៩៣០នាក់ហើយ មកទល់ពេលនេះ និងមានអ្នកស្លាប់ រហូតដល់១.៧១១នាក់ ។
នៅក្នុងការប្រកាសកាលពីថ្ងៃទី៦ ខែសីហា WHO បានបញ្ជាក់ថា គ្រាន់ តែក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ មានករណី ឆ្លងវីរុសអ៊ីបូឡាថ្មីកើនឡើងដល់ទៅ ១០៨ករណី និង៤៥នាក់បានស្លាប់ ដោយ សារវីរុសនេះ នៅក្នុងប្រទេសហ្គីនៀ , លីប៊ឺរៀ , នីហ្សេរីយ៉ា និង សៀរ៉ាឡេអន។ ក្នុងចំណោមអ្នកស្លាប់ថ្មីទាំង៤៥នាក់នៅ ប្រទេសលីប៊ឺរៀមានដល់ទៅ២៧នាក់ ។ ចំណែកប្រទេសហ្គីនៀ បើទោះបីមាន ករណីឆ្លងថ្មីតែ១០នាក់ប៉ុណ្ណោះ ប៉ុន្ដែនៅ ទូទាំងប្រទេសនេះ មានអ្នកស្លាប់ច្រើន ជាងគេបំផុត គឺមានរហូតដល់ទៅ៣៦៣ នាក់ និងឆ្លងវីរុស៤៩៥នាក់ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ នៅប្រទេស លីប៊ឺរៀ រដ្ឋាភិបាលបានសម្រេចបិទទ្វារ មន្ទីរពេទ្យធំបំផុតក្នុងរដ្ឋធានី ម៉ុនរ៉ាវៀ ក្រោយពេលលោកឪពុកអ្នកដឹកនាំ សាសនាគ្រឹះជនជាតិអេស្ប៉ាញនិងសមា ជិក៦នាក់ផ្សេងទៀតបានរកឃើញឆ្លង វីរុសអ៊ីបូឡា ។ តាមគម្រោងរដ្ឋាភិបាល អេស្ប៉ាញមានគម្រោងរៀបចំជើងហោះ ហើរពិសេសមួយ ដើម្បីបញ្ជូនអ្នកទាំង នោះត្រឡប់មកស្រុកព្យាបាល ។
កន្លងមកក្នុងប្រទេសលីប៊ឺរៀក៏បាន បិទទ្វារមន្ទីរសុខាភិបាលជាច្រើន ដោយ បុគ្គលិកព្រួយបារម្ភពីការឆ្លងរៀលដាល នៃវីរុសអ៊ីបូឡា ។ រដ្ឋាភិបាលបានប្រើ ប្រាស់ដល់កម្លាំងទាហានទប់ទល់នឹងការ ឆ្លងរាលដាលវីរុស ដោយបិទផ្លូវចេញ ចូលនៅតំបន់ដែលវីរុសអ៊ីបូឡាផ្ទុះឡើង។វីរុសអ៊ីបូឡា បានបង្កឱ្យមានបរិយា កាសព្រួយបារម្ភភ័យខ្លាចនៅទូទាំងពិភព លោក ។ ប្រទេសជាច្រើនបានសម្រេច ផ្ដល់ទិដ្ឋាការដល់ពលរដ្ឋដែលមកទ្វីប អាហ្វ្រិក ។ ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៅលើពិភពលោក ដូចជា British Airway , Emirates បានផ្អាកជើងហោះ ហើររបស់ខ្លួនទៅតាមបណ្ដាប្រទេសដែល មានការឆ្លងរាលដាលនៃវីរុសអ៊ីបូឡា ។
នៅក្នុងប្រទេសក្រិកវិញ រដ្ឋាភិបាល បានស្នើដល់ប្រជាពលរដ្ឋផ្អាកដំណើរឆ្ពោះ ទៅកាន់បណ្ដាប្រទេសមួយចំនួនក្នុងទ្វីប អាហ្វ្រិក ។
ប៉ុន្ដែពលរដ្ឋអាមេរិកដូចមានសភាព ធូរស្រាលជាងមុននៅពេលដែលពលរដ្ឋ អាមេរិកដែលឆ្លងវីរុសអ៊ីបូឡាមានភាព ធូរស្បើយក្រោយមួយរយៈពេលព្យាបាល ដាច់ដោយឡែកពីក្រុមគ្រូពេទ្យជំនាញ ។ គ្រូពេទ្យនៅអាមេរកបានប្រើប្រាស់សេរ៉ូម ប្រឆាំងវីរុសអ៊ីបូឡាប្រភេទ ZMapp បញ្ចូលទៅក្នុងសរសៃឈាមអ្នកជំងឺ ក្រោយមកក៏មានសភាពធូរស្បើយវិញ។ WHO បានអំពាវនាវដល់ពិភពលោក ប្រើប្រាស់សេរ៉ូមប្រភេទនេះជួយអ្នកជំងឺ នៅទ្វីបអាហ្វ្រិក ។
បើទោះបីយ៉ាងនេះក្ដីមន្ដ្រីសុខភាព អាមេរិកនៅតែប្រុងប្រយ័ត្នខ្ពស់ ព្រោះ ថា គេមិនអាចសន្និដ្ឋានថា អង់ទីគ័រប្រើ លើអ្នកជំងឺទាំង២នេះ អាចមានប្រសិទ្ធ ភាពទាំងស្រុងនោះទេ អ្នកជំងឺអ៊ីបូឡា មានតែ២នាក់ប៉ុណ្ណោះ ដូច្នេះ អ្នកជំងឺ ផ្សេងទៀត អាចទទួលប្រតិកម្មពីសេរ៉ូម ខុសពីអ្នកទាំង២នេះក៏ថាបាន ។ គេក៏ មិនអាចចេះតែយកសេរ៉ូមទៅចាក់លើមនុស្សគ្រប់គ្នានោះដែរ បើគ្មានការ អនុញ្ញាតពីសាម៉ីខ្លួនផ្ទាល់ ។ ដូច្នេះ មន្ដ្រីសុខាភិបាលមិនអាចសម្រេចចិត្ដភ្លាមៗថា ត្រូវចាយលុយរាប់លានរាប់ សែនដើម្បីផលិតសេរ៉ូមនេះដែរ។ ម្យ៉ាង វិញទៀត បើទោះជាត្រូវផលិតសេរ៉ូម នេះដើម្បីព្យាបាលអ្នកឆ្លងមេរោគអ៊ីបូឡា នៅអាហ្វ្រិកខាងលិចក៏ដោយ ក៏ដំណើរ ការផលិតប្រហែលពិបាក ។ បញ្ហាគឺថា ដើម្បីផលិតបានសេរ៉ូមនេះ គេត្រូវការ ពេលច្រើនខែ ហើយច្រើនខែនេះទៀត សោត គេអាចផលិតបានអង់ទីគ័រប្រឆាំង អ៊ីបូឡានេះក្នុងបរិមាណតិចតួចប៉ុណ្ណោះ។ បើទោះជាផលិតបានបរិមាណច្រើន ក៏ ត្រូវរងចាំរាប់ឆ្នាំដើម្បីទទួលបានការ អនុញ្ញាតឱ្យចេញអង់ទីគ័រនេះប្រើដែរ គឺគេត្រូវរងចាំដល់ពាក់កណ្ដាលឆ្នាំ ២០១៥ឯណោះ។ ដូច្នេះគឺចាំយូរ ខណៈ ពេលនេះយើងគ្រប់គ្នាកំពុងភ័យខ្លាច អ៊ីបូឡារាលដាលទូទាំងពិភពលោក។
គួរបញ្ជាក់ដែរថា ក្រៅពីសេរ៉ូម ZMapp នេះ ក៏មានអង់ទីគ័រប្រឆាំងជំងឺ អ៊ីបូឡាផ្សេងៗទៀតដែរ ដែលគេកំពុង ពិនិត្យមើល ប៉ុន្ដែអង់ទីគ័រទាំងនោះ កំពុងស្ថិតក្នុងការពិនិត្យដំណាក់កាល ដំបូងប៉ុណ្ណោះ ។
ប្រទេសលោកខាងលិចមិនសូវចាប់អារម្មណ៍ពីទំហំគ្រោះថ្នាក់ដែលបង្កឡើងដោយមេរោគអ៊ីបូឡានៅប្រទេសជឿន លឿន ដូចជានៅអឺរ៉ុប គេមានប្រព័ន្ធការ ពារសុខភាពខ្ពស់ បើមានជនណាម្នាក់ ឆ្លងមេរោគពិសេសអ្វីមួយ គេមានបន្ទប់ រឺទីកន្លែងពិសេស ដាក់អ្នកជំងឺនោះឱ្យ នៅដាច់ឆ្ងាយពីគេ មានសេវាពេទ្យតាម ដានអ្នកជំងឺទាន់ពេលវេលា។ ផ្ទុយទៅវិញ តាមប្រទេសក្រីក្រនៅអាហ្វ្រិក ឬក៏ ប្រទេសដែលមិនទាន់មានសេវាព្យាបាល ទំនើបការឆ្លងមេរោគគឺខ្ពស់ណាស់។ អត្រាស្លាប់ដោយជំងឺអ៊ីបូឡា គឺមាន ពី៦០ទៅ៩០ភាគរយឯណោះ ។ មេរោគ នេះងាយឆ្លងណាស់ គ្រាន់តែប៉ះពាល់អ្នក ជំងឺក៏ឆ្លងដែរ។ អ្នកដែលឆាប់រងគ្រោះ ជាងគេ គឺបុគ្គលិកពេទ្យជួយមើលថៃអ្នក ជំងឺអ៊ីបូឡានោះឯង។ យើងឃើញថា រចនាសម្ព័ន្ធផ្នែកព្យាបាល ក្នុងស្រុក អាហ្វ្រិកមួយចំនួននៅអន់ខ្សោយនៅឡើយ មិនទាន់មានស្ដង់ដាដូចអឺរ៉ុបទេ។ បុគ្គលិក ពេទ្យគ្រូពេទ្យនៅខ្វះសម្ភារពេទ្យខ្វះស្រោម ដៃ ដើម្បីពិនិត្យអ្នកជំងឺ ឬក៏ខ្វះទឹកស្អាត ប្រើប្រាស់ជាដើម។ បុគ្គលិកពេទ្យអាហ្វ្រិក ក៏មិនទាន់មានការបណ្ដុះបណ្ដាលគ្រប់ គ្រាន់ក្នុងវិជ្ជាជីវៈខ្លួនដែរ។ ដូច្នេះបើ ប្រហែសវាអាចឆ្លងទៅដល់តំបន់ផ្សេង ប្រទេសផ្សេងទៀតបាន។ ដូច្នេះអាចមាន មហន្ដរាយធំបាន៕
មតិយោបល់