ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ មាស សុភា ចូលរួមបិទវគ្គហ្វឹកហ្វឺនបំប៉ន ក្នុងវរសេនាតូចលេខ៥១៤ កងពលតូចថ្មើជើងលេខ៥១

បន្ទាយមានជ័យ: ថ្លែងទៅកាន់នាយ និងពលទាហ៊ានក្នុងវរសេនាតូចលេខ៥១៤ កងពលតូចថ្មើជើងលេខ៥១ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នកាលពីព្រឹកថ្ងៃទី២១ មេសា ២០១៦ចំណុច ភ្នំផ្គាំ ស្ថិតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាយឧត្ដមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្វើការកោតសរសើរចំពោះសិក្ខាកាមដែលខិតខំរៀនសូត្ររហូតទទួលបាននិទ្ទេសល្អ។ ការរៀនច្រើនគឺបង្កើននូវចំនេះដឹងនិងសមត្ថភាព។

ហើយជាមួយនឹងការបំប៉ននូវជំនាញប្រៀបការពារជាតិ នាយនិងពលទាហ៊ានក៏ត្រូវសិក្សាបន្ថែមបច្ចេកវិទ្យា វិទ្យាសាស្ត្រ ដើម្បីបង្កើនភាពងាយស្រួលក្នុងការទំនាក់ទំនង បញ្ជូនរាល់ឯកសារពីថ្នាក់ក្រោមទៅថ្នាក់លើនិងពីថ្នាក់មកថ្នាក់ក្រោម៕

photo_2016-04-21_13-35-48 photo_2016-04-21_13-35-44 photo_2016-04-21_13-35-47 photo_2016-04-21_13-35-47 (2) photo_2016-04-21_13-35-46 photo_2016-04-21_13-35-50

មតិយោបល់