ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធឆបោកម៉ូតូមិត្ត ភ័ក្តិ កាលពីខែកុម្ភៈ

ភ្នំពេញ: សមត្ថកិច្ច ប៉ុស្តិ៍ទួលសង្កែទី២បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីឆរបោក ម៉ូតូពេលចេញពីផឹកស៊ីកាលពីខែកុម្ភ:បង្កការកាលពីវេលាម៉ោង ០១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចមុខក្លឹបម៉ារីន ផ្លូវ១៩២៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ ទួលសង្កែ ទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងដេរខោអាវ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិប៉ាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប៉េង ស៊ីណុយ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករ សំណង់ ស្នាក់នៅ ក្នុងការដ្ឋានសំណង់ ក្រុមទី១ ភូមិពោងពាយ សង្កាត់ ទួលសង្កែ ទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សំភារះបាត់បង់ ម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ស្លាកលេខ កំពង់ឆ្នាំង 1H-4528 ។

សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ ២០១៩ ជនរគ្រោះនិងជនសង្ស័យជាមិត្តភ័ក្តិនិងគ្នាបានជួបគ្នានៅហាងលក់កាហ្វេម្តុំផ្សារជ័យជម្នះ នៅពេលដែលផឹកកាហ្វេរបានបបួលគ្នា ថាទៅផឹកទឹកត្នោតជូរនៅគីឡូម៉ែត្រលេខ៦ ហេីយនៅពេលដែលជនរងគ្រោះគិតលុយកំពុងចាំយកលុយអាប់មកវិញនោះ ជនសង្ស័យ បាននិយាយថាឲ្យសោរម៉ូតូមក អូសទៅចាំនៅខាងមុខវិញ នៅពេលបានសោរម៉ូតូហើយក៏ជិះគេចខ្លួនតែម្តង រហូតមកដល់វេលាម៉ោង ០១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចមុខក្លឹបម៉ារីន ជនរងគ្រោះបានឃើញជនសង្ស័យក៏ចាប់បាន ស្របពេលកម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍ឃើញ ក៏នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ដើម្បីសួរនាំ ក្រោយមកជនសង្ស័យសារភាពថា ពិតជាបានយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យដើម្បីផ្តន្ទាទោសតាមនិតិវិធី៕

មតិយោបល់