ភ្នំពេញៈ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញឆ្មក់ចូលបង្រ្កាបទីតាំងភ្នាល់ជល់
មាន់តាមអនឡាញឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន១៦នាក់ស្រី២នាក់ដកហូតម៉ូតូ៦គ្រឿងនិងវត្ថុតាងមួយចំនួនទៀត។
ការបង្ក្របនោះបានធ្វើឡើងកាលពីវេលាម៉ោង១២និង១៥នាទីយប់រំលង់អធ្រាត្រឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខផ្លូវការ៥ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើនេះបើកលេងភ្នាល់ជល់មាន់តាមអនឡាញហើយបើក លេងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចក៏បានឆ្មក់ចូលបង្រាបទីតាំងខាងលើឃាត់ខ្លួនបានមនុស្ស១៦នាក់ក្នុងនោះស្រី២នាក់ដកហូតបានម៉ូតូ៦គ្រឿងនិងវត្ថុតាងមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់រួមទាំងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌករិតស្រាលនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការទៅតាមនីតិវិធី៕













មតិយោបល់