ព្រះសីហនុៈ អគ្គិភយ័ឆេះបង្គាលភ្លើងនៅជិតធនាគារជាតិខេត្តព្រះសីហនុក្នុងសង្កាត់លេខ៣កាលពីយប់ជិតពាក់កណ្តាលអធ្រាត្រថ្ងៃ៤ឧសភា ២០១៩ ប៉ុន្តែភ្លាមៗក៏ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ជួយពន្លត់។
អគ្គិភយ័ឆេះតាមបង្គាលភ្លើងក្នុងក្រុងព្រះសីហនុ បច្ចុប្បន្ននេះឃើញកើតមានជាបន្តបន្ទាប់ ដែលតាមមន្ត្រីអគ្គិសនីថាភាគច្រើនកើតឡើងដោយសារបណ្តាញខ្សែកាបផ្សេងៗ។បើទោះជាករណីខ្លះមើលទៅតិចតួច មិនមានប៉ះពាល់កើតជាមហន្តរាយដល់អាយុជីវិតឬផ្ទះសំបែងប្រជាពលរដ្ឋយ៉ាងណាក្តី ប៉ុន្តែករណីអគ្គិភ័យនៅតាមបង្គោលភ្លើងនេះបានរំខាងទៅដល់ប្រជាពលរដ្ឋដែលនៅក្បែរខាង មានដូចជា ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ , បណ្តាញអ៊ីនធើណែតឬបណ្តាញទូរទស្សន៍ខ្សែកាបជាដើមដែលមានបណ្តាញជាប់នឹងបង្គោលភ្លើងនោះ ដាច់មិនដំណើរការជាដើម។ មហាជនបានលើក ជាយោបល់ថា ករណីនេះអជ្ញាធរពាក់ព័ន្ធនិងអង្គភាពជំនាញគួរតែរិះរកវិធីដោះស្រាយ ដើម្បីកាត់បន្ថយបាតុភាពអវិជ្ជមានមួយនេះ៕
ព័ត៌មានជាតិ
មតិយោបល់