មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរៀបចំពិធីបិទការប្រគួតកីឡាអត្តពលកម្មសិស្សបឋម-មធ្យមសិក្សាជំ រើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០១៣-២០១៤បានបើកការប្រគួតរយះពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិនា នៅទីលានតារាងបាល់ទាត់ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៤។ ពិធីមានការអញ្ជើញចូលរួមពី ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំង ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត។
លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានបញ្ជាក់ថា ការរៀបចំ កម្មវិធីប្រកួតកីឡានេះធ្វើឡើងស្របតាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា។ ក្នុងឆ្នាំ ២០១៣-២០១៤នេះ មានកីឡាករ-កីឡាការិនី ចូលរួមសរុបចំនួន៣៨៦នាក់ ស្រី១៤១ នាក់ ក្នុងនោះមាន ៣ស្រុក/១ក្រុង គឺស្រុកអូររាំងកីឡាសិស្សមធ្យមសិក្សាបាល់ទាត់បុរស និងបាល់ទះបុរស-នារី ស្រុកកែវសីមាកីឡាសិស្សបឋបសិក្សា និងកីឡាសិស្សមធ្យមសិក្សា បាល់ទាត់បុរស និងបាល់ទះបុរស ស្រុកពេជ្រាដាកីឡាសិស្សបឋបសិក្សា និងកីឡាសិស្សមធ្យមសិក្សា បាល់ទះបុរស និងអត្តពលកម្មបុរស-នារី ចំណែកក្រុងសែនមនោរម្យ គឺកីឡាសិស្សបឋបសិក្សា និងកីឡាសិស្សមធ្យមសិក្សាបាល់ទាត់បុរស-នារី បាល់ទះបុរស-នារី និងអត្តពលកម្មបុរស-នារី។ លោកបានបញ្ចាក់ផងដែរថា ក្នុងឆ្នាំនេះខេត្តមណ្ឌលគិរីទទួលធ្វើជាម្ចាស់ផ្ទះកីឡាមហាជនថ្នាក់ភូមិភាគ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៤ខាងមុខនេះ។
ឯកឧត្តម ស្វាយ ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាល ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា នេះជាមោទនភាពមួយដែលខេត្តមណ្ឌលគិរីបានរៀបចំការប្រកួតកីឡាសិស្សបឋម-មធ្យមសិក្សា ជំរើសជើងឯកនៅថ្នាក់ខេត្តជារៀងរាល់ឆ្នាំទោះបីការប្រកួតនេះក្នុងខេត្តតែមួយក៏ដោយ។ឯកឧត្តមបានបន្តទៀតថា ឆ្លងតាមការប្រកួតរយៈពេលបីថ្ងៃនេះ ឃើញថា ក្រុមកីឡាករ-កីឡាការិនីទាំងអស់ខិតខំបញ្ចេញអស់ពីសមត្ថភាព និងលេងបានល្អ ហើយចេះសាមគ្គីភាព មិត្តភាព រវាងក្រុម និងក្រុមមិត្តរបស់យើង។ ឯកឧត្តម បានរំលឹកដល់ក្រុមប្រគួតទាំងអស់ថា ត្រូវចាត់ទុកការប្រកួតពេលនេះ ជាការប្រកួតយ៉ាងសំខាន់ដើម្បីប្រជែងយកជើងឯកប្រចាំថ្នាក់ខេត្ត ដើម្បីបានបន្តទៅចូលរួមប្រកួតនៅថ្នាក់ទូទាំងប្រទេសគឺនៅខេត្តកំពង់ឆ្នាំងនាពេលខាងមុខនេះ៕
មតិយោបល់