មិនប្រាកដថាមានឈ្មោះសុទ្ធតែជាវិរបុរសតែអាចនៅក្រៅសំណាញ់ច្បាប់បានទេ។បុរសម្នាក់ដែលមានអាយុប្រមាណជា 23 ឆ្នាំជាជនជាតិសាំងហ្គាពួរមានឈ្មោះមហាអស្ចារ្យ Batman Bin Superman ជាការបញ្ចូលគ្នារវាងវិរបុរសពីរនាក់គឺ Batman និង Superman ដែលអ្នកគ្រប់គ្នាស្គាល់។
ឈ្មោះពេញរបស់បុរសម្នាក់ដែលមានន័យពេញថា Batman កូនប្រុសរបស់ Superman បានធ្វើឲ្យអ្នកគ្រប់គ្នាងឿងឆ្ងល់និងចម្លែកក្នុងចិត្តយ៉ាងខ្លាំងជាពិសេសនៅពេលដែលគេត្រូវបានប៉ូលិសចាប់ខ្លួនបានកាលពីខែសីហាក្រោយបទចោទប្រកាន់ពីបទគាស់ផ្ទះនិងប្រើប្រាស់ថ្នាំញៀនទៅវិញ។ភាពអស្ចារ្យនិងចម្លែកនេះបានធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុកជាច្រើននាក់ចាប់អារម្មណ៍យ៉ាងខ្លាំងហើយមិនត្រឹមតែប៉ុណ្ណោះក៏មានទំព័រក្លឹបមួយដែលមានឈ្មោះ Batman Bin Superman Fan Club ដែរ៕

មតិយោបល់