ព័ត៌មានជាតិ

គេចក្មេងទំនើងទៅបុកបង្គោលភ្លើងខ្ទាតចូលប្រឡាយទឹក

ភ្នំពេញៈ រថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន គេច ពី ក្មេង ទំនើង ដេញ វាយ គ្នា តាម ដងផ្លូវ ធ្វើ ឲ្យ រេ ចង្កូតរថយន្ត ទៅ បុក បង្គោល ភ្លើង បំភ្លឺ ផ្លូវ បណ្តាល ឲ្យ បាក់ អស់ មួយ ដើមចំណែកឯ រថយន្ត ខ្ទាត ធ្លាក់ ចូល ប្រឡាយ ទឹក រង ការ ខូចខាត យ៉ាងដំណំ ។

ហេតុការណ៍ នេះ បង្ក ឲ្យមានការ ភ្ញាក់ផ្អើល កាលពី វេ ល ម៉ោ ២ និង ២៥នាទី យប់រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ថ្ងៃ ទី ៥ ខែឧសភា ឆ្នាំ ២០១៩ នៅ តាម បណ្ដោយ ផ្លូវជាតិ លេខ ៤ ត្រង់ ចំណុច ភូមិ អូ ដឹ ម សង្កាត់ ចោម ចៅ ទី ៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ។

រថយន្ត ខាងលើ ម៉ាក ឡិច ស៊ី ស RX300 ពាក់ ស្លាក លេខ ភ្នំពេញ 2AU-8205 បើកបរ ដោយ បុរស ម្នាក់ មិន ស្គាល់ អត្តសញ្ញាណ ។

តាម ប្រភព ព័ត៌មាន ពី អ្នកបើកបរ រថយន្ត បង្ក ខាងលើ បាន ឲ្យដឹងថា មុន ពេល កើតហេតុ គាត់ បើកបរ រថយន្ត ក្នុង ទិស ដៅ ពី កើត ទៅ លិច លុះ មក ដល់ ចំណុច កើតហេតុ ខាងលើ ដោយសារ តែ គាត់ បើករថយន្ត គេច ពី ក្មេង ទំនើង ដេញ វាយ គ្នា តាមដង ផ្លូវ ទើប បើក គេច ទៅ បុក បង្គោល ភ្លើង បណ្តាល ឲ្យបាក់ អស់ មួយ ដើម និង ធ្វើ ឲ្យខ្ទាត រថយន្ត ធ្លាក់ ទៅ ក្នុង ប្រឡាយ ទឹក តែ ម្តង ។

ក្រោយ ពេល កើតហេតុ ជំនាញ ចរាចរណ៍ ខណ្ឌ ពោធិ៍ សែន ជ័យ បាន ប្រគល់ រថយន្ត និង អ្នកបើកបរ ទៅ ជំនាញ ចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដើម្បី ស្ទូច រថយន្ត យក ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយពេល ក្រោយ ៕

មតិយោបល់