ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនក្រុមជនសង្ស័យកាច់-កម៉ូតូ២នាក់នៅមុខមន្ទីរពេទ្យបង្អែក

កំពង់ស្ពឺ: កម្លាំងល្បាតរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកធី ឆៃ មេបញ្ជាការក្រុង បានចេញល្បាតកាលវេលាម៉ោង០១ និង១០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ មកដល់ចំណុចមុខមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន ។
កំពង់ស្ពឺ កម្លាំងមូលដ្ឋានក្រុងច្បារមន បានប្រទះនិងឃាត់ឃាត់ខ្លួនក្រុមកាច់ក ម៉ូតូបានចំនួន០២នាក់ទី១-ឈ្មោះ ផាន សុខហេងគង់ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃ្លាំងសាំង សង្កាត់ប្ញុស្សីកែវ ខ័ណ្ឌប្ញុស្សីកែវ រាជធានីភ្នំពេញ ។
២-ឈ្មោះ រ៉េត សុធារុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមិត្តភាព សង្កាត់ប្ញុស្សីកែវ ខណ័្ឌប្ញុស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងសម្ភារះ រួមមាន៖
១-ម៉ូតូចំនួន០២គ្រឿង ១.ម៉ូតូម៉ាកសេ១២៥សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1C.1717 ២.ម៉ូតូ០១គ្រឿងម៉ាកNex ពណ៏លឿង សេរី២០១៥ ផ្លាកលេខភ្នំពេញ 1CB.6118 (ម៉ូតូទាំងពីរគ្រឿងនេះមានស្នាមកាច់-កទាំងអស់) រួមទាំងសម្ភារះកាច់កម៉ូតូ០១ផងដែរ ។
បច្ចុប្បន្នជនសង្ស័យនិង វត្ថុតាងសម្ភារះទាំងអស់បានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី ។
បញ្ជាក់៖ម៉ូតូទាំង០២គ្រឿងត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រងចាំការសម្រេចពីតុលាការក្នុងករណីម្ចាស់ម៉ូតូដែលមានឯកសារគ្រប់គ្រាន់យកមកបង្ហាញជូនជំនាញ ៕

មតិយោបល់