ផ្ទះ ព័ត៌មានជាតិ រថយន្តម៉ាកតាក...

រថយន្តម៉ាកតាកូម៉ាពាក់ស្លាកលេខភ្នំពេញ2AX-4143 បុកស្ត្រីដើរឆ្លងផ្លូវស្លាប់មួយរំពេច

0

សៀមរាប: នៅវេលាម៉ោង១១ និង៥០នាទីថ្ងៃទី០៥ខែ០៥ឆ្នាំ២០១៩ ចំណុចផ្លូវជាតិលេខ៦
ភូមិស្វាយឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាបមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងមនុស្សដើរបណ្តាល
ឲ្យស្ត្រីម្នាក់ស្លាប់មួយរំពេច។

សមត្ថកិច្ចឲ្យដឹងថាបង្កដោយរថយន្តម៉ាកតាកូម៉ាពាក់ស្លាកលេខភ្នំពេញ2AX-4143 បើកបរដោយឈ្មោះសុខ លុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បុក្គលិកក្រុមហ៊ុនអ៊ិនធ័រណែស្នាក់នៅ
នៅភូមិ៣សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកបរពីលិច ទៅកើត ត្រូវបានបុកមនុស្សដើរឆ្លងផ្លូវ
ឈ្មោះសូដាលីន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ មេផ្ទះស្នាក់នៅក្រុងសៀមរាប
បណ្តាលឲ្យឈ្មោះ សូដាលីន ស្លាប់នៅកន្លែងកើតហេតុ និងខូចខាតរថយន្តមធ្យម។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក
សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.