ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ព្រះសីហនុ: (ព័ត៌មានបឋម) កាលពីវេលាម៉ោងប្រមាណ៩និង០០នាទីថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមួយគ្រឿងដាច់ហ្វ្រាំង ជ្រុលចង្កូតទៅ បុកនិងកិនម៉ូតូមួយគ្រឿង នៅក្នុងសង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅមូលដ្ឋានបានចុះទៅពិនិត្យ យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់