ព័ត៌មានជាតិ

បុរសម្នាក់ ធ្លាក់ពីលើអង់តែនសេវាទូរស័ព្ទ metfone បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

ត្បូងឃ្មុំ: កាលពីវេលាម៉ោង៣ និង៣០ នាទីរសៀលថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៩ មានករណីមនុស្សធ្លាក់ពីលើអង់តែនសេវាទូរស័ព្ទ metfone បណ្ដាលឲ្យស្លាប់ ត្រង់ចំណុចដីភូមិឈ្មោះម៉ក់ រ៉េត ភេទប្រុស អាយុ ៧៨ឆ្នាំ ស្ថិតនៅភូមិព្រីង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ ជ្រុយ សុខសាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្ទឹងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រងរបួសធ្ងន់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកភ្លាមៗ តែដោយស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់ តាមផ្លូវតែម្ដង៕

មតិយោបល់