ព័ត៌មានជាតិ

ភ្លើងក្រហមមិនឈប់! យុវជន ២នាក់ ជិះម៉ូតូបុកយុវតីម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ នៅចំណុចភ្លើងស្ដុបផ្លូវជាតិលេខ៤

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៤ និង២០នាទីរសៀលថ្ងៃទី៤ ខែឧសភាព ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន។

សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីលែត ពណ៌ខៀវ គ្មានស្លាកលេខ ជិះគ្នាពីរនាក់ បើកបរពីកើតទៅលិច មកដល់ចំណុចគោលដៅភ្លើងស្ដុប «ពណ៌ក្រហម» មិនព្រមឈប់ ព្យាយាមបើកទៅមុខទាំងបំពាន ក៏ជ្រុលទៅបុកអ្នកជិះកង់ ដែលកំពុងឈប់ស្ដុប បណ្ដាលឲ្យរងរបួសធ្ងន់ (បោកក្បាល)។

ជនបង្កឈ្មោះ ពេជ្រ ពន្លឺ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ជាអ្នកបើកម៉ូតូ រីឯអ្នករួមដំណើរ ឈ្មោះ ឈួន រដ្ឋាប្រុសអាយុ ១៧ឆ្នាំ នៅភូមិតាគាំ ឃុំវល្លិស ស្រុកសំរោងទង។ ចំណែកជនរងគ្រោះ ឈ្មោះលី ថាវ៉ាន់ ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន។

បច្ចុប្បន្នវត្ថុតាងម៉ូតូ បានប្រគល់ជូនការិយាល័យចរាចរណ៍ខេត្ត រក្សាទុកបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់