តាកែវ: កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះបង្ក្រាបមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត នៅចំណុចភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
ដោយប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងនោះមានម្នាក់ កាន់អាវុធខ្លី បានបាញ់សំដៅមកលើប៉ូលិសចំនួន៣គ្រាប់ រួចរត់ទៅសំងំក្នុងផ្ទះប្រជាជន។
ជនសង្ស័យខាងលើ ឈ្មោះ យឹម វន្នី ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករមកពីប្រទេសថៃ ស្រុកកំណើត ភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារព្រៃសររយៈពេល២ឆ្នាំ ៦ខែ កាលពីអំឡុងឆ្នាំ២០១៦ ពាក់ព័ន្ធករណីគ្រឿងញៀន។
ករណីនេះ ពុំមានរងរបួសដល់មនុស្សទេ វត្ថុតាងដកហូតបានរួមមាន៖ – ថ្នាំញៀន៦កញ្ចប់
– អាវុធខ្លី០១ដើមម៉ាក RETAY G19C លេខ180901278 មានគ្រាប់ចំនួន០៥គ្រាប់
– ម៉ូតូ០១គ្រឿងម៉ាកC១២៥ ស៊េរី២០១៨ ពណ៌
ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HH-9069
– ដាវសាំម៉ូរ៉ៃ០២ដើម
– ទូរស័ព្ទ០៤គ្រឿង ស្នាប់ដៃ០១។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី និងបញ្ជូនបន្តទៅសាលាដំបូងខេត្ត៕
មតិយោបល់