ព័ត៌មានជាតិ

អគ្គិភ័យឆេះរោងម៉ាស៊ីនភ្លើង ក្នុងភោជនីយដ្ឋានអាប៉ូឡូប្លាស្សា នៅក្រុងសៀមរាប

សៀមរាបៈ កាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ មានករណីភ្លើងឆេះរោងម៉ាស៊ីនភ្លើង ក្នុងភោជនីយដ្ឋានអាប៉ូឡូប្លាស្សា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។

ម្ចាស់ហាង រងគ្រោះ ឈ្មោះ សាំង សុខឈៀង ភេទប្រុស អាយុ៧៧ឆ្នាំ មានទីលំនៅទីតាំងកើតហេតុ។

ការខូចខាតរួមមាន៖
-ម៉ាស៊ីនភ្លើងខ្នាតធំតម្លៃប្រហែល ៣៨០០០ដុល្លារ
– ម៉ាស៊ីនភ្លើងខ្នាតតូច តម្លៃប្រហែល ២០០០០ដុល្លារ
– បារ៉ែតកាច់ផ្លាស់ប្តូរភ្លើងចំនួន០៥គ្រាប់ (០១គ្រាប់តម្លៃ៥០០ដុល្លារ)
– ម៉ាស៊ូតចំនួន ១០០០លីត្រ
– ម៉ូតូរ៉ឺម៉ក់ចំនួន០១តម្លៃប្រហែល ៣០០០ដុល្លារ
– រួមទាំងសម្ភារមួយចំនួន

ករណីនេះ រថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍សរុប ១៤គ្រឿង ប្រើទឹកអស់ ២៤រថយន្ត រួមមាន៖
– រថយន្តស្នងការនរគបាលខេត្តចំនួន ៥គ្រឿង
– រថយន្តកងរាជអាវុធហត្ថ ៤គ្រឿង
-រថយន្តអង្គភាពការពារបេតិកភណ្ឌ័ ១គ្រឿង
-រថយន្តអធិការដ្ឋាននរគបាលស្រុកបាគងចំនួន ១គ្រឿង
– រថយន្តអគ្គិភ័យអាកាសយាន្តដ្ឋានអន្តរជាតិ ១គ្រឿង
– រថយន្តអគ្គិភ័យភូមិវប្បធម៌ ២ឡាន

ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៤គ្រឿង បាញ់ទឹកអស់២៤ឡាន គ្រប់គ្រោងបាន និងរលត់នៅវេលាម៉ោង៩ និង២០នាទីថ្ងៃខែដដែល ពុំមានមនុស្សរងរបួសនោះទេ។

ដំណើររឿង៖ កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២០ និង២០នាទី ក្នុងភោជនីយដ្ឋានខាងលើ មានកម្មវិធីរៀបមង្គលការ ខណៈភ្ញៀវកំពុងតែ មកចូលរួមកម្មវិធី ក៏ស្រាប់តែ ប្រព័ន្ធភ្លើងក្នុងហាង មានបញ្ហារអាក់រអួល ហើយម្ចាស់ហាងបានដើរ ទៅរោងម៉ាស៊ីនភ្លើងក្បែរអគារ A ក៏ឃើញមានភ្លើងឆេះ ចេញពីបំពង់ស៊ីម៉ាំងម៉ាស៊ីន កើតជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបម្ចាស់ហាងបានទូរស័ព្ទ ទាក់ទងមកសមត្ថកិច្ច ដើម្បីសុំឲ្យរថយន្តពន្លត់អគ្គិភ័យ មកអន្តរាគមន៍ ជួយពន្លត់តែម្តងទៅ៕

មតិយោបល់